ប៉ៃលិន៖
ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា
ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
ព្រមទាំងលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន
អនុប្រធានការិយាល័យបានចូលរួមប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋានមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដឹកនាំដោយ លោក ឈាង ដាមី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យ
តាមដាន
និងស្រង់មតិយោបល់រួមទាំងបញ្ហាប្រឈមនៃការអនុវត្តមុខងារភារកិច្ចថ្មីរបស់មន្ទីរ។
សូមអរគុណ!